ចាប់តាំងពីការចាប់ផ្ដើមដំបូងរបស់តារាតួសិចដ៏ល្បីឈ្មោះកញ្ញា ហាតាណូ យូអាយ កាលពីឆ្នាំ 2008 មកនាងមិនដែលនិយាយអំពីស្នេហាទេតែក៏នាងក៏ចង់បានស្នេហាដូចជាគេឯងផងដែរ។
បើនិយាយអំពីអាពាហ៍ពិពាហ៍នាងមានការទើសទាល់។នៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលមានសំនួរចោទសួរអំពីជិវិតផ្ទាល់ខ្លួននិងស្នេហាារបស់នាង នាងបានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា “ទោះបីពេលនេះនាងមានលុយ ឡាន ផ្ទះ មាស ប្រាក់ជាច្រើនក៏ដោយក៏ជីវិតរបស់នាងមិនសូវជាសប្បាយរីករាយប៉ុន្មានដែរ នាងគ្មានគ្រួសារកក់ក្ដៅដូចជាគេឡើយ នាងមានតែជីដូនតែមួយគត់តែគាត់បានស្លាប់កាលពីឆ្នាំ ២០០៨ ដោយសារតែជំងឺ។នាងមិនមានសង្សាដូចជាគេផ្សេងឡើយ ដូចជាអ្នកដឹងស្រាប់ហើយមនុស្សស្រីដែលធ្វើការបែបនេះមានប្រុសត្រឹមត្រូវឯណាមកស្រលាញ់។
នាងតែងតែសួរខ្លួនឯងថា តើចង់មានគ្រួសារដ៏កក់ក្ដៅមួយដែរទេ? ខ្ញុំពិបាកនឹងឆ្លើយសំនួរនេះ ណាស់! តើមានបុរសឯណាព្រមស្រលាញ់នាង ពេលដឹងថានាងជាតួរកុនសិច ? គ្រួសារគេព្រមទទួលខ្ញុំអត់? ព្រមទទួលយកអតីតកាលរបស់ខ្ញុំបានទេ?
បើសិនជាមានបុរសណាព្រមស្រលាញ់ខ្ញុំ មិនស្អប់ខ្ពើមខ្ញុំ អាចទទួលយកអាតីតកាល របស់ខ្ញុំ ហើយសុំខ្ញុំរៀបការ ខ្ញុំនឹងព្រមរៀបការភ្លាម ។ខ្ញុំនឹងចាកចេញពីវិស័យភាព យន្តហើយធ្វើជា ប្រពន្ធ និងម្ដាយដ៏ល្អម្នាក់ នេះគឺជាការសម្ដីពិតចេញពីមាត់កញ្ញា ហាតាណូ យូអាយ។
ចុងបញ្ចប់កម្មវិធីពិធីករនិងទស្សនិកជនបានជូនពរកញ្ញាអោយឆាប់បានជួបគូរព្រេងឆាប់ ។
Comments