កំហុស​​ដែល​តែង​កើតឡើង ពេល​ញ៉ាំ​អាហារ ធ្វើឲ្យ​ពិបាក​រំលាយ​អាហា​រ ​និង​ហើម​ពោះ​

​ញ៉ាំ​ទឹក​ច្រើនពេក​ពេល​កំពុង​ញ៉ាំ​អាហារ ៖ ទឹក​ពិតជា​មាន​សារសំខាន់ ប៉ុន្តែ​បើ​ញ៉ាំ​ទឹក​ច្រើនពេក​អំឡុងពេល​ញ៉ាំ​អាហារ នាំឲ្យ​ពិបាក​រំលាយ​អាហារ និង​អាចធ្វើឲ្យ​ហើមពោះ​បន្ទាប់ពីញ៉ាំ​អាហារ​។ គួរ​ញ៉ាំ​ទឹក ច្រើន មួយ​ម៉ោង​មុន និង​ក្រោយពេល​ញ៉ាំ​អាហារ ហើយ​អំឡុងពេល​ញ៉ាំ​អាហារ អ្នកគួ​រញ៉ាំ​ទឹក​បន្តិច​បានហើយ​។ បន្ថែម​លើ​នេះ ញ៉ាំ​ទឹកកក​អំឡុងពេល​កំពុង​ញ៉ាំ​អាហារ ក៏​នឹង​ធ្វើឲ្យ​ពិបា​កដល់​ដំណើរការ​រំលាយ​អាហារ​ផងដែរ​។​
​ញ៉ាំ ម្សៅ ​starch ​និង​ប្រូតេអ៊ីន​ក្នុងពេល​ជាមួយគ្នា ៖ ដូចដែល​ធ្លាប់​បានដឹងហើយថា ប្រូតេអ៊ីន​មាន​សមត្ថភាព បន្ថយល្បឿន​នៃ​ការរំលាយ​អាហារ​។ ដូច្នេះ គួ​រញ៉ាំ​starch​មុន​ប្រូតេអ៊ីន ឬ​អាច​ញ៉ាំ​ដំណាលគ្នា ជាមួយ​ប្រូតេអ៊ីន​ក៏បាន ប៉ុន្តែ​កុំ​ប្រើប្រាស់​starch​ច្រើនពេក​៕

Comments